Monday, December 4, 2017

ការទទួលទានទឹកដូង នៅពេលដែលត្រឹមត្រូវ! អាចបង្កើនអត្ថប្រយោជន៍ទ្វេដង សម្រាប់សុខភាពរបស់អ្នក



ទឹកដូងត្រូវបានគេទទួលស្គាល់ថាគឺជាភេសជ្ជៈធម្មជាតិដែលល្អបំផុតសម្រាប់សុខភាព ពីព្រោះវាមានកាឡូរីទាប សារធាតុរ៉ែ និងអង់ស៊ីមធម្មជាតិដែលមានក្នុងទឹកដូងដូចជាប៉ូតាស្យូមជាដើម។

ម្យ៉ាងទៀតវាត្រូវបានគេប្រើប្រាស់គ្រប់ពេលវេលាមិនថាពេលឈឺ អស់កំលាំង ឬស្រេកទឹកនោះទេ មិនត្រឹមតែប៉ុណ្ណោះប្រសិនបើអ្នកផឹកវានៅពេលដែលត្រឹមត្រូវវាអាចនាំឲ្យអ្នកនូវអត្ថប្រយោជន៍ទ្វេដងដល់សុខភាពទៀតផង។



ទឹកដូងត្រូវបានគេទទួលស្គាល់ថាគឺជាភេសជ្ជៈធម្មជាតិដែលល្អបំផុតសម្រាប់សុខភាព

ហេតុនេះខាងក្រោមនេះគឺជាពេលវេលាដ៏ត្រឹមត្រូវបំផុតនៅក្នុងការផឹកទឹកដូងដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត៖
១. នៅពេលព្រឹកជាមួយនឹងពោះទទេ

• ការផឹកទឹកដូងនៅពេលព្រឹកលើពោះទទេវាពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ ពីព្រោះអាស៊ីត lauric ដែលមាននៅក្នុងទឹកដូងអាចជួយបង្កើនប្រព័ន្ធភាពស៊ាំធម្មជាតិ បន្សាបជាតិពុល និងបង្កើនការរំលាយអាហារ។

• លើសពីនេះទៅទៀតការផឹកទឹកដូងទៀងទាត់អាចជួយក្នុងការ រក្សាតុល្យភាពអេឡិចត្រូលីត ដែលវាធ្វើឲ្យប្រសើរឡើងនូវមុខងារពោះវៀន និងសម្ពាធឈាម។

• ម្យ៉ាងទៀតការទទួលទានទឹកដូងពេលព្រឹកអាចជួយក្នុងការសម្រកទម្ងន់បានទៀតផងដោយសារតែក្នុងទឹកដូងវាមានជាតិខ្លាញ់តិច។
២.មុនពេល ឬក្រោយពេលហាត់ប្រាណ

• មុនពេលហាត់ប្រាណ៖ ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតសម្រាប់អ្នកលេងកីឡា ដែលវាជួយជម្រុញថាមពលរបស់អ្នក និងថែមទាំងធ្វើឲ្យមានសំណើមដល់រាងកាយរបស់អ្នក

• ក្រោយពេលហាត់ប្រាណ៖ ទឹកដូងជួយក្នុងការបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់បង់នៅក្នុងអំឡុងពេលអ្នកប្រើប្រាស់កំលាំង។ នៅក្នុងនេះដែរវាក៏ជួយប្រយុទ្ធប្រឆាំងទៅនឹងការអស់កម្លាំង ហើយវាថែមទាំងជាភេសជ្ជៈប៉ូវកំលាំងមួយក្នុងចំណោមភេសជ្ជៈប៉ូវកំលាំងផ្សេងទៀត។

៣.មុន និងក្រោយពេលទទួលទានអាហារ

• ការផឹកទឹកដូងមុនពេលទទួលទានអាហារ៖ អាចធ្វើឲ្យអ្នកឆ្អែត និងការពារការទទួលទានច្រើនលើស ហើយថែមទាំងការពារបញ្ហាទម្ងន់ទៀតផង

• ការផឹកទឹកដូងក្រោយពេលទទួលទានអាហារ៖ អាចជួយឲ្យការរំលាយអាហារលឿន និងការពារបញ្ហាទូទៅរួមមានអាការចង់ក្អួត ការហើមពោះ ការឃ្លានអាហារ និងកាត់បន្ថយការរលាកបានល្អផងដែរ
៤.មុនពេលចូលគេង

• ការផឹកទឹកដូងមុនពេលចូលគេង៖ វាជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ និងប្រឆាំងទៅនឹងបញ្ហាតានតឹងអារម្មណ៍។ លើសពីនេះទៅទៀតវាជួយក្នុងការលាងសម្អាតបំពងទឹកនោម និងលាងសម្អាតចោលនូវសារធាតុពុលទាំងអស់ ដូច្នេះវាធ្វើឲ្យការពារបាននូវការឆ្លងរោគ និងបញ្ហាតម្រងនោមផងដែរ
៥. នៅពេលមានអារម្មណ៍ធីងធោងឈឺក្បាល ឬមិនសូវស្រួលខ្លួន

• ទឹកដូងជួយបង្កើនអេឡិចត្រូលីតដែលបាត់បង់ ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងស្រួលខ្លួនឡើងវិញ ឧទាហរណ៍បន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹងហើយអ្នកនឹងមានអារម្មណ៍ថាឈឺក្បាលនៅពេលព្រឹក ដូច្នេះអ្នកអាចទទួលទានទឹកដូងដើម្បីដោះស្រាយពីបញ្ហានេះ។
៦.ក្នុងអំឡុងពេលមានផ្ទៃពោះ

• វាមានអត្ថប្រយោជន៍ក្នុងការផឹកទឹកដូងកម្រិតមធ្យម នៅក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងវីតាមីន

• ម្យ៉ាងទៀតទឹកដូងវាជួយទប់ស្កាត់ការបាត់បង់ជាតិទឹកដែលបណ្តាលឲ្យមានការក្អួតចង្អោនៅពេលព្រឹក ឬហៅថាចាញ់កូន ក្នុងអំឡុងពេលត្រីមាសទី១ នៃការមានផ្ទៃពោះ

• ទន្ទឹមនឹងនេះវាជួយបញ្ហាឆ្អល់ក្តៅចុងដង្ហើម និងការទល់លាមកក្នុងអំឡុងពេលមានផ្ទៃពោះ

• នៅក្នុងនេះដែរទឹកដូងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C ម៉ង់ហ្គាណែស អាហារមានជាតិសរសៃ និងកាល់ស្យូមផងដែរ៕

Continue Reading →

អស្ចារ្យណាស់ រកឃើញហើយ! រូបមន្តធម្មជាតិសូនរមៀតជាគ្រាប់ថ្នាំ សម្រាប់ជំនួយសុខភាព និងសម្រស់បានច្រើនយ៉ាង



រមៀត ត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជាអាហារបំប៉ន ដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជួយប្រយុទ្ធប្រឆាំងនឹង ជំងឺរ៉ាំរ៉ៃជាច្រើន ដូចជាជំងឺរលាករ៉ាំរ៉ៃ ដែលជាដើមហេតុនៃការកើតជំងឺផ្សេងៗ ស្ទើរតែគ្រប់មុខ រួមទាំងអាចការពារបញ្ហាសុខភាពក្រពះពោះវៀន កោសិកាថ្លើម និងបេះដូងផងដែរ។

មានមនុស្សជាច្រើន តែងតែទទួលទានរមៀត ដោយការយកមកចំអិនជាម្ហូបអាហារ (គ្រឿងបុក) ធ្វើជាភេសជ្ជៈសុខភាព រួមទាំងរូបមន្តធម្មជាតិ ថែទាំសម្រស់ផងដែរ។

ប៉ុន្តែអ្នកប្រហែលមិនបានដឹងទេថា រមៀតក៏អាចយកមកសូន ធ្វើជាគ្រាប់ថ្នាំទទួលទាន ដូចជាថ្នាំពេទ្យធម្មតាដែរ ដែលវិធីនេះក៏ត្រូវបានចាស់ៗបុរាណខ្មែរ យើងតែងតែអនុវត្តជាប្រចាំ ដោយគ្រាន់តែយើងមិនបានដឹងច្បាស់ថាមានផ្សំដោយអ្វីខ្លះ។

ថ្ងៃនេះ យើងនឹងបើកកកាយអាថ៌កំបាំងថែរក្សាសុខភាព ដោយការយករមៀតសូនជាគ្រាប់ថ្នាំជំនួសថ្នាំពេទ្យ ដែលមិនត្រឹមតែជំនួយសុខភាព ការពារជំងឺ១០០មុខនោះទេ វិធីធ្វើក៏បែបធម្មជាតិងាយៗថែមទៀតផង។ តោះ! មកតាមដានវិធីធ្វើទាំងអស់គ្នា៖

រមៀតត្រូវបានគេទទួលស្គាល់ថាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី និងអាហារបំប៉នដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខ
# វិធីធ្វើគ្រាប់ថ្នាំពីរមៀតបែបធម្មជាតិងាយៗ

គ្រឿងផ្សំ៖

- ម្សៅរមៀត 1/3 ពែង (អាចរកទិញបាននៅតាមទីផ្សារ តែយកល្អគួរតែធ្វើដោយធម្មជាតិដោយខ្លួនឯង ដោយយករមៀតស្រស់ៗ ចិតជាបន្ទះស្តើងតូចៗ ល្មមរួចយកទៅហាលឱ្យស្ងួត ហើយបុក ឬកិនជាម្សៅ)

- ម្សៅម្រេចខ្មៅ ១ចិប (ប្រមាណជា ២ស្លាបព្រា)

- ទឹកឃ្មុំ ២ស្លាបព្រាបាយ

- ប្រេងដូង ១ស្លាបព្រាបាយ



គ្រឿងផ្សំធ្វើគ្រាប់ថ្នាំពីរមៀតបែបធម្មជាតិងាយៗ

ការអនុវត្ត៖

- យកគ្រឿងផ្សំខាងលើ លាយបញ្ចូលគ្នាឱ្យសព្វ រួចអាចថែមម្សៅរមៀត ឬទឹកឃ្មុំ និងប្រេងដូងបន្ថែម ប្រសិនជាវាគោកពេក លៃយ៉ាងណាឱ្យវានៅសភាពទន់ល្មម មិនរឹងពេក មិនជ្រាយពេកដើម្បីងាយស្រួលមូលលុញ។

- បន្ទាប់ពីលាយគ្រឿងផ្សំបញ្ចូលគ្នាហើយ អ្នកអាចយកល្បាយទាំងនេះមកសូន លុញឬមូលជាដុំគ្រាប់ថ្នាំទំហំល្មម (ទំហំប៉ិនថ្នាំពេទ្យដែលអាចលេបចូល កុំសូនធំពេកពិបាកលេប)

- ក្រោយពីសូន ឬលុញជាគ្រាប់ថ្នាំរួចមក ត្រូវយកទៅទុកក្នុងទូទឹកកកកន្លែងកករយៈពេល១ម៉ោង ដើម្បីឱ្យគ្រាប់ថ្នាំរមៀតនេះ ឡើងរឹងរួចចាំទុកក្នុងដប ឬក្រឡដែលបិទមាត់ជិតរក្សាក្នុងទូទឹកកក សម្រាប់ប្រើប្រាស់នៅពេលក្រោយ

- អ្នកអាចលេបគ្រាប់ថ្នាំរមៀតធម្មជាតិនេះ មួយថ្ងៃ ២ ទៅ ៣គ្រាប់ ជាមួយទឹកធម្មតា ដូចជាលេបថ្នាំដែរ ដើម្បីគុណប្រយោជន៍សម្រាប់សុខភាព។



យកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នាឱ្យសព្វ រួចអាចថែមម្សៅរមៀត ឬទឹកឃ្មុំ និងប្រេងដូងបន្ថែមប្រសិនជាវាគោកពេក លៃយ៉ាងណាឱ្យវានៅសភាពទន់ល្មម មិនរឹងពេក មិនជ្រាយពេកដើម្បីងាយស្រួលមូលលុញ



ក្រោយពីសូន ឬលុញជាគ្រាប់ថ្នាំរួចមក ត្រូវយកទៅទុកក្នុងទូទឹកកកកន្លែងកករយៈពេល១ម៉ោង ដើម្បីឱ្យគ្រាប់ថ្នាំរមៀតនេះឡើងរឹងរួចចាំទុកក្នុងដប ឬក្រឡដែលបិទមាត់ជិតរក្សាក្នុងទូទឹកកកសម្រាប់ប្រើប្រាស់នៅពេលក្រោយ



អ្នកអាចលេបគ្រាប់ថ្នាំរមៀតធម្មជាតិនេះ មួយថ្ងៃ ២ ទៅ ៣គ្រាប់ ជាមួយទឹកធម្មតា ដូចជាលេបថ្នាំដែរ ដើម្បីគុណប្រយោជន៍សម្រប់សុខភាព
# គុណប្រយោជន៍ធំៗរបស់គ្រាប់ថ្នាំផ្សំពីរមៀត

គ្រាប់ថ្នាំពីរមៀតមួយនេះ ត្រូវបានគេដឹងថា កបនឹងជំងឺជាច្រើនមុខដែលស្ទើរតែរៀបរាប់មិនអស់ មិនថាសុខភាពរាងកាយ និងសម្រស់ស្រស់ស្អាត ពីខាងក្នុងនោះទេ។ គ្រាប់ថ្នាំមួយនេះ ត្រូវបានគេហៅថាមេថ្នាំ បែបឱសថបុរាណផងដែរ។

ចំណែកខាងក្រោមនេះ ជាគុណសម្បត្តិត្រួសៗ ដែលយើងនឹងយកលើកយកបង្ហាញថា តើមានប្រសិទ្ធភាពនឹងការការពារ និងព្យបាលនឹងជំងឺអ្វីខ្លះ៖

- ជាថ្នាំបំបាត់ការឈឺចុកចាប់ក្នុងរាងកាយ

- ថ្នាំសម្រាប់ការពារ និងព្យាបាលជំងឺរលាកក្នុងរាងកាយដូចជា ហើម បញ្ហាមុន រលាកសន្លាក់ និងឆ្អឹងជាដើម

- ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងធ្វើឱ្យកម្រិតជាតិស្ករស្ថិតក្នុងសភាពប្រក្រតី

- អាចកាត់បន្ថយជាតិខ្លាញ់ និងកូឡេស្តឺរ៉លមិនល្អ

- ការពារ និងព្យាបាលជំងឺរលាកពោះវៀន

- ប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្ត និងស្ត្រេសជាដើម

- បង្កើនសមត្ថភាពខួរក្បាល



គ្រាប់ថ្នាំពីរមៀតមួយនេះត្រូវបានគេដឹងថា កបនឹងជំងឺជាច្រើនមុខដែលស្ទើរតែរៀបរាប់មិនអស់ មិនថាសុខភាពរាងកាយ និងសម្រស់ស្រស់ស្អាតពីខាងក្នុងនោះទេ

- កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល

- ជួយបន្ធូរបន្ថយភាពតានតឹង និងការឈឺចុកចាប់ត្រង់សាច់ដុំ និងសន្លាក់

- ការពារ ព្យាបាល និងជំនួយសុខភាពប្រព័ន្ធរំលាយអាហារ ថែមទាំងបំបាត់អាការក្រហាយទ្រូង

- មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំឱ្យរឹងមាំអាចមានលទ្ធភាពការពារពីជំងឺផ្សេងៗដូចជា ជំងឺផ្តាសាយ ​ថែមទាំងជួយធ្វើឱ្យស្បែកភ្លឺស្រស់ថ្លា ​សាច់ចាំ

- អាចការពារ ប្រឆាំង និងព្យាបាលជំងឺមហារីកកាចសាហាវ

- ជំនួយដល់ការព្យាបាលដោយគីមី រួមនឹងជំងឺផ្សេងៗជាច្រើនមុខទៀត។



អ្នកប្រាកដជាពេញចិត្តចំពោះគុណសម្បត្តិរបស់រមៀតដែលពិតជាល្អនិងមានប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់របស់អ្នកដោយមនុស្សទូទៅអាចប្រើប្រាស់ដោយគ្មានបញ្ហា

ចំណាំ៖ អ្នកប្រាកដជាពេញចិត្តចំពោះគុណសម្បត្តិរបស់រមៀតដែលពិតជាល្អនិងមានប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់របស់អ្នកដោយមនុស្សទូទៅអាចប្រើប្រាស់ដោយគ្មានបញ្ហា តែសម្រាប់មនុស្សមួយចំនួនក៏មិនអាចប្រើបានដែរ។ អ្នកអាចអានអត្ថបទទាក់ទងផ្សេងៗ ថាតើអ្នកណាខ្លះដែលមិនអាចប្រើប្រាស់រមៀតបាន ដើម្បីជាការយល់ដឹងបន្ថែមទៀត៕
Continue Reading →

អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យរបស់ «ស្នៀតពោត»



ស្នៀតពោត ឬក្តិបពោត/កូនពោតនេះ មិនមែនជាបន្លែមកពីណាឆ្ងាយនោះទេ វាគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយ ដែលគេពេញនិយមបេះវាជាបន្លែទទួលទាន។ ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន មិនថាយកមក ឆា ស្ងោរ (ប្រហើរ ឬសម្លក់) អាំង និងជាបន្លែផ្ទាប់អន្លក់ទឹកគ្រឿង/ប្រហុក នោះទេ ជាពិសេសគឺជាបន្លែនៅក្នុងឆ្នាំងស៊ុបតែម្តង។

ជាការពិតណាស់ ស្នៀតពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់សម្រាប់តែការទទួលទានប៉ុណ្ណោះទេ តែវាក៏ជាជាបន្លែ ដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះ មកតាមដានទាំងអស់គ្នាមើល៍ ថាតើស្នៀតពោត ឬកូនពោតនេះមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ៖

ស្នៀតពោត បានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន
# ជួយបន្ថយសម្ពាធឈាម

ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។
# ជំនួយសុខភាពភ្នែក

វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ ការពារអាការស្រវាំងភ្នែកបានផងដែរ។ ម្យ៉ាងវិញទៀតស្នៀតពោត ថែមទាំងអាចការពារសុខភាពភ្នែកពីជំងឺភ្នែកផ្សេងៗជាច្រើន ជាពិសេសជំងឺងងឹតភ្នែកតែម្តង។
# ជួយពង្រឹងប្រព័ន្ធភាពស៊ាំ

វីតាមីន C នៅក្នុងស្នៀតពោតអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារពីជំងឺតម្កាត់ផ្សេងៗ ថែមទាំងអាចធ្វើឱ្យរាងកាយអាចស្រូបសារធាតុវីតាមីន C បានល្អមកចិញ្ចឹមរាងកាយផងដែរ។



ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត
# ការពារ និងព្យាបាលជំងឺទល់លាមក

ស្នៀតពោតសម្បូរទៅដោយជាតិកាកសសៃ ដែលអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ សម្រួលដល់សុខភាពក្រពះពោះវៀន ធ្វើឱ្យការរំលាយអាហារដំណើរការល្អ ជាពិសេសបំលែងកាប្រូអ៊ីដ្រាតទៅជាថាមពលបានល្អ កម្ចាត់ជាតិពុលពីក្នុងខ្លួន ថែមទាំងអាចការពារ និងព្យាបាលអាការទល់លាមកបានផងដែរ។
# ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ

ជាតិកាកសសៃដ៏ច្រើនលើសលប់នៅក្នុងស្នៀតពោត ដើរតួនាទីសំខាន់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ ជាពិសេសពន្យារពេលនៃការវិវឌ្ឍន៍នៃជំងឺមហារីកដំណាក់កាលចុងក្រោយគ្រោះថ្នាក់តែម្តង។ ដូច្នេះដើម្បីការពារពីការកើតជំងឺមហារីកអ្នកគួរតែទទួលទានស្នៀតពោតជាប្រចាំ។
# ជួយដល់ការសម្រកទម្ងន់

ស្នៀតពោតមានកាឡូរី និងជាតិខ្លាញ់តិចបំផុត ជាពិសេសគឺជាតិកាកសសៃហ្វៃបឺតែម្តង ដែលអាចជួយធ្វើឱ្យអ្នកឆ្អែតបានយូរផងដែររាល់ពេលទទួលទាន។ ដូច្នេះដើម្បីសម្រកទម្ងន់ និងមិនចង់ឱ្យមាត់ចេះតែឃ្លានមិនឈប់នោះ អ្នកអាចយកស្នៀតពោតជារបបអាហារទទួលទានជាប្រចាំថ្ងៃបានផងដែរ៕
Continue Reading →

ប៉ុន្មានចំណុចនេះ គឺជាមូលហេតុដែលអ្នកគួរទទួលទាន «ផ្លែស្រកានាគ» ជាប្រចាំថ្ងៃ!



ផ្លែស្រកានាគវាសម្បូរទៅដោយវីតាមីន B1, B2, B3 និងវីតាមីន C ហើយថែមទាំងមានផ្ទុកសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ដែក និងផូស្វ័រ មិនត្រឹមតែប៉ុណ្ណោះវាមានផ្ទុកប្រហែល ៦០កាឡូរីទៀតផង។

ទន្ទឹមនឹងនេះ អ្នកនឹងបានដឹងថាហេតុអ្វីបានជាអ្នកគួរតែទទួលទានផ្លែស្រកានាគ ជាប្រចាំនៅពេលអ្នកបានអាននូវចំណុចមួយចំនួនខាងក្រោមនេះ៖

ផ្លែស្រកានាគ និងដើមរបស់វា

១. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម៖ ផ្លែស្រកានាគវាជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយធ្វើឲ្យមានស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមតាមរយៈការទប់ស្កាត់ការឡើងជាតិស្ករ។ ប៉ុន្តែក្នុងករណីនេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងធ្វើការផ្លាស់ប្តូររបបអាហារ ឬការកាត់បន្ថយរបបអាហារ។

២. ល្អសម្រាប់ជំងឺហឺត និងក្អក៖ ផ្លែស្រកានាគមានបរិមាណខ្ពស់នៃវីតាមីន C ដែលជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំប្រឆាំងទៅនឹងការឆ្លងរោគយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែបញ្ហាផ្លូវដង្ហើមដែលរួមមានជំងឺហឺត និងក្អកដែលបណ្តាលមកពីជំងឺផ្តាសាយធម្មតាគឺវាអាចពិបាកក្នុងការដោះស្រាយ ហើយផ្លែស្រកានាគមិនអាចជំនួសថ្នាំបាននោះទេ វាគ្រាន់តែអាចជួយឲ្យអ្នកធូរស្រាលបន្តិចប៉ុណ្ណោះ។

៣.ជួយដោះស្រាយបញ្ហាក្រពះ៖ ដោយសារតែផ្លែស្រកានាគវាសម្បូរទៅដោយជាតិសរសៃ និងមានជាតិទឹកច្រើន ដែលជួយបង្កើនការរំលាយអាហារ និងការទល់លាមកផងដែរ។

៤. ជួយគ្រប់គ្រងទម្ងន់៖ ផ្លែស្រកានាគវាមានផ្ទុកជាតិសរសៃច្រើន ចំណែកឯកាឡូរីវិញគឺទាប ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ម្យ៉ាងទៀតវាថែមទំាងជួយទប់ស្កាត់ការទទួលទានលើសចំណុះទៀតផង។



៥. បង្កើនសុខភាពសរសៃឈាមបេះដូង៖ ផ្លែស្រកានាគវាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល ដែលអាចលើកកម្ពស់សុខភាពសរសៃឈាមបេះដូងបាន។ មិនត្រឹមតែប៉ុននេះវាក៏អាចគ្រប់គ្រងពីការបំផ្លាញនៃរ៉ាឌីកាល់សេរី និងថែមទាំងជួយកាត់បន្ថយជំងឺគាំងបេះដូងផងដែរ។

៦. ផ្លែស្រកានាគផ្ទុកកូលេស្តេរ៉ុលទាប៖ នៅក្នុងនេះដែរផ្លែស្រកានាគវាមិនមានកូលេស្តេរ៉ុលតែម្តង និងស្ទើរតែមិនមានការផលិតជាតិខ្លាញ់ទៀតផង។ ជាងនេះទៅទៀតគ្រាប់តូចៗខ្មៅរបស់វាមានផ្ទុក អាស៊ីតខ្លាញ់់អូមេហ្គា៣(omega-3) អូមេហ្គា៦(omega-6) ដែលជាពពួកអាស៊ីតខ្លាញ់ប្រភេទPolyunsaturated នេះវាជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់។

៧. ជួយធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមទាប៖ ដោយសារតែនៅក្នុងផ្លែស្រកានាគវាសម្បូរសារជាតិ Carotenoids Polyphenols Tocopherols Thiols និងGlucosinolates ដែលពួគវាជួយក្នុងការកាត់បន្ថយជាតិស្ករនៅក្នុងឈាមរបស់អ្នក។

៨.ព្យាបាលសក់ខូចដែលបណ្តាលមកពីការលាបពណ៌សក់៖ ផ្លែស្រកានាគជួយដោះស្រាយបញ្ហាសក់ខូចរបស់អ្នកដែលបណ្តាលមកពីការលាបថ្នាំពណ៌សក់មិនល្អនាំឲ្យសក់ស្ងួត ឬខូច។

វិធីធ្វើក្នុងការព្យាបាលសក់ខូចគឺ៖ ជាដំបូងអ្នកយកសាច់របស់វាដាក់ក្រឡុកនៅក្នុងម៉ាស៊ីនក្រឡុករហូតដល់វាខាប់។ បន្ទាប់មកអ្នកយកវាទៅលាបនៅលើសក់ និងលាបឲ្យចូលដល់ស្បែកក្បាល រួចទុករយៈពេលប្រហែល ១៥នាទី ទៅ២០នាទី ទើបលាងសម្អាតចេញជាមួយសាប៊ូដែលធ្វើឲ្យសក់ទន់។



៩. ប្រឆាំងភាពចាស់មុនវ័យ៖ ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយប្រឆំាងទៅនឹងរ៉ាឌីកាល់សេរី និងជួយបន្ថយល្បឿននៃដំណើរការភាពចាស់មុនអាយុរបស់អ្នក។

វិធីធ្វើក្នុងការពន្យាភាពចាស់នៅលើស្បែកមុខ៖ យកសាច់ស្រកានាគក្រឡុកឲ្យម៉ត់ ឬក្តឡុកឲ្យខាប់ ហើយលាបវានៅលើមុខ បន្ទាប់មកទុករយៈពេល២០នាទីទើបលាងសម្អាតមុខចេញជាមួយនឹងទឹកក្តៅអ៊ុនៗជាការស្រេច៕
Continue Reading →

ក្រុមអាជីវករ ចោទអាជ្ញាធរស្រុកបាទី ថាលក់ផ្សារចំបក់ ចែកលុយគ្នាចាយ


តាកែវៈ ក្រុមអាជីវករនៅផ្សារចំបក់ ស្រុកបាទី ចោទអាជ្ញាធរថា បានលក់ផ្សារទៅឲ្យក្រុមហ៊ុនឯកជនមួយ ហើយបណ្ដេញម្ចាស់តូបចេញអស់ ដោយប្រាប់ថា ត្រូវសង់ផ្សារថ្មី ហើយបើសិនចង់បានតូបវិញ នោះត្រូវបង់លុយទៅតាមភាពជាក់ស្ដែង។

ក្រុមអាជីវករបន្តថា វាអយុត្តិធម៌ពេកហើយ ដែលអាជ្ញាធរឃុបឃិតគ្នាជាមួយឈ្មួញ ប្រើវិធីគៀបយកលុយពួកគាត់ស្រស់ៗ ខណៈតូបពូកគាត់លក់សព្វថ្ងៃនៅខាងមុខ តែបើពេលសង់ថ្មីចឹង គាត់ត្រូវនៅក្នុងវិញ ហើយត្រូវទិញថែមទៀត ដូចជាមិនសម។

ពួកគាត់ថា មិនចង់ទៅណាទេ គឺសុំឲ្យតូបគាត់នៅលក់កន្លែងដដែល ហើយធ្វើផ្សារថ្មីខាងក្រោយតាមប្លង់ចុះ ពួកគាត់សុខចិត្តកាត់សំយាកតូប បើកមុខផ្លូវ និងចាក់បេតុងឲ្យបានស្អាតថែមទៀត ដោយសុំតែកុំឲ្យរុសរើតូបពួកគាត់។

ជុំវិញករណីនេះ លោក អ៊ុក រី អភិបាលស្រុកបាទី និយាយថា ការអភិវឌ្ឍនេះ គឺដើម្បីធ្វើឲ្យផ្សារមានសោភ័ណភាព និងចំប្លង់ត្រឹមត្រូវ ខណៈក្រុមអាជីវករសព្វថ្ងៃ មិនបានលក់ក្នុងផ្សារទេ ដោយសារផ្សារមានសភាពទ្រុឌទ្រោម ដោយនាំគ្មាមកសាងសង់តូបខុសច្បាប់នៅលើទីតាំងចំណតបេនឡាន។

លោកបន្តថា ការធ្វើនេះ គឺដើម្បីឲ្យផ្សារចំបក់ប្រែប្រួលមុខមាត់ និងរៀបចំក្រុមអាជីវកលក់ដូរឲ្យបានសមរម្យ ហើយមានចំណតរថយន្តត្រឹមត្រូវ ព្រមទាំងមានផ្លូវចេញចូលធំទូលាយ ងាយស្រួលតែប៉ុណ្ណោះ។ លោកថា ក្រុមអាជីវករភាគច្រើន បានយល់ស្របចំពោះគម្រោងនេះ មានតែ៥ ទៅ៦តូបប៉ុណ្ណោះ មិនយល់ព្រម ជាហេតុនាំឲ្យរអាក់រអួលដំណើរការសាងសង់។

លោកបន្ថែមថា មិនអាចធ្វើតាមសំណូមពរ ដោយទុកតូបឲ្យនៅនឹងមុខដដែលអុីចឹងទេ ពោលម្ចាស់តូបទាំងនោះ បានសង់លើផ្លូវសាធារណៈ ដូច្នេះត្រូវតែមានការសម្របសម្រួលទៅក្នុងទាំងអស់គ្នា ដើម្បីកុំឲ្យមានពាក្យទៅថ្ងៃក្រោយ។

ជាមួយគ្នានោះ លោក ឡោ ជំនិត តំណាងអ្នកវិនិយោគផ្សារចំបក់ថ្លែងថា គាត់ចង់ឲ្យស្រុកបាទីនេះ មានផ្សារដ៏ល្អត្រឹមត្រូវមួយ ស្របតាមស្ដង់ដា និយាយរួមគឺចង់អភិវឌ្ឍន៍ឲ្យក្លាយជាផ្សារមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធដូចនៅភ្នំពេញដែរ។

លោកបញ្ជាក់ថា ការវិនិយោគនេះ គ្រោងថវិការជាង២០មុឺនដុល្លារ អុីចឹងហើយ ទើបគាត់យកតម្លៃតែ៣០ភាគរយប៉ុណ្ណោះ នៃតម្លៃតូប ចំពោះអាជីវករដែលមានប័ណ្ណ និងមើលទៅលើទំហំនៃអាជីវកម្ម ខណៈអាជីវករខ្លះ បង់តិចតួចប៉ុណ្ណោះ ព្រោះលោកត្រូវយកថវិការទាំងនោះ ទៅផ្គត់ផ្គង់លើការរៀបចំប្រព័ន្ធទឹកភ្លើង បំពាក់កាមេរ៉ាសុវត្ថិភាព ចំណតរថយន្តស្តង់ដា និងការរៀបចំផ្សេងៗទៀត៕













Continue Reading →

ស្វាយមានអត្ថប្រយោជន៏ច្រើនសំរាប់អ្នក ដែលអ្នកមិនធ្លាប់ដឹង(អានបន្ត)



សព្វថ្ងៃនេះផ្លែស្វាយ គឺកំពុងមានប្រជាប្រិយភាពខ្លាំង ដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំវា តែមនុស្សមួយចំនួនពុំសូវបានដឹងអំពីផលវិជ្ជមានដល់សុខភាពនោះទេ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលនេះយើងនឹងចែករំលែកអំពីស្វាយដែលមានសំបកពណ៌បៃតង ថាវាផ្តល់អត្ថប្រយោជន៍ និងជួយដល់ថ្លើមរបស់អ្នកបានដូចម្តេចខ្លះ។

ស្វាយដែលមានសំបកពណ៌បៃតង វាផ្តល់អត្ថប្រយោជន៍ និងជួយដល់ថ្លើមរបស់អ្នកបាន
១.ជួយបន្ថយកម្រិតកូលេស្តេរ៉ុល

• កម្រិតខ្ពស់នៃវីតាមីន C ជាតិសរសៃ និងសារជាតិ Pectin ដែលមាននៅក្នុងផ្លែស្វាយជួយដល់ការបន្ថយកម្រិតកូលេស្តេរ៉ុល ជាពិសេសវាមានផ្ទុកប៉ូតាស្យូមដែលជួយកាត់បន្ថយហានិភ័យ នៃជំងឺដាច់សរសៃឈាម និងគាំងបេះដូងបានទៀតផង។
២.ជួយបង្កើនការរំលាយអាហារ

• ផ្លែស្វាយដែលមានពណ៌បៃតងវាមានផ្ទុកជាតិសរសៃ និងជាតិម្ស៉ៅដែលជួយជម្រុញការផលិតទឹកសម្រាប់រំលាយអាហារ

• អ្នកអាចយកស្វាយធ្វើជាអាហារសម្រន់បាន ព្រោះវាជួយកែលម្អការរំលាយអាហាររបស់អ្នកបានផងដែរ
៣.ការពារការដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីសីតុណ្ហភាពរាងកាយខ្ពស់ខ្លាំង

• ដើម្បីកាត់បន្ថយបញ្ហានេះគឺអ្នកចាំបាច់ត្រូវរក្សាជាតិទឹកនៅក្នុងខ្លួន ដូច្នេះស្វាយគឺជាប្រភពនៃប៉ូតាស្យូមដ៏សម្បូបែប ដែលវាជួយរក្សាកម្រិតសូដ្យូមសម្រាប់គ្រប់គ្រងកម្រិតជាតិទឹករបស់រាងកាយ នៅក្នុងការការពារពីជំងឺដាច់សរសៃឈាមខួរក្បាលមួយនេះ។

វិធីធ្វើ៖ គ្រាន់តែយកផ្លែស្វាយមិនទាន់ទុំចំនួន២ផ្លែ ស្ងោរជាមួយទឹក២ពែងរហូតវាទន់។ បន្ទាប់មកនៅពេលវាត្រជាក់ ត្រូវច្របាច់វាឲ្យបែកចេញសាច់ ដោយលាយជាមួយនឹងទឹកត្រជាក់ចំនួន១កែវ។ ជាចុងក្រោយបន្ថែមស្ករ និងអំបិលដើម្បីឲ្យវាមានរសជាតិមួយដែលអ្នកអាចទទួលទានវាបានយ៉ាងហោចណាស់ ១ដង ទៅ២ដងជារៀងរាល់ថ្ងៃ។

ចំំណាំ៖ នៅក្នុងចំណុចនេះអ្នកអាចទទួលទានផ្លែស្វាយដោយមិនចាំចាច់អនុវត្តន៍វិធីនេះក៏បាន ពីព្រោះនៅក្នុងរដូវក្តៅការទទួលទានផ្លែស្វាយ (ទុំ និងសំបកបៃតង)​ ជារៀងរាល់ថ្ងៃវាធ្វើឲ្យរាងកាយចុះត្រជាក់ និងធ្វើឲ្យរាងកាយមានប្រតិកម្មរហ័សឡើងវិញបានងាយស្រួល។



វិធីធ្វើដូចបង្ហាញនៅក្នុងរូបភាព



វិធីធ្វើដូចបង្ហាញនៅក្នុងរូបភាព
៤.ការពាររាក់ស៊ីធ្មេញ ឬហៅថារោគខ្វះវីតាមីន C

• ជំងឺនេះវាបណ្តាលមកពីខ្វះវីតាមីន C ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វីតាមីននេះវាត្រូវបានរក្សាទុកនៅក្នុងផ្លែស្វាយពណ៌បៃតងយ៉ាងច្រើន ជាពិសេសគឺនៅរដូវក្តៅ
៥.ព្យាបាលជំងឺក្រពះ ពោះវៀន

• ស្វាយមិនទាន់ទុំជាប្រភពនៃសារជាតិ Pectin ប្រសិនបើអ្នកលាយវាជាមួយនឹងអំបិល និងទឹកឃ្មុំ នោះវាមានអត្ថប្រយោជន៍ខ្ពស់ក្នុងការព្យាបាលជំងឺក្រពះ ពោះវៀន។ ម្យ៉ាងទៀតវាក៏ត្រូវបានគេចាត់ទុកជាឱសថដែលមានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺ ឬដូងបាត ជំងឺរាគ ជំងឺពិបាកក្នុងការរំលាយអាហាររាំរ៉ៃ ការចាញ់កូន ទល់លាមក និងការរំលាយអាហារ
៦.ព្យាបាលជំងឺថ្លើម

• វាជួយព្យាបាលថ្លើមក៏ព្រោះតែវាសម្អាតពោះវៀនដែលបង្ករោគដោយបាក់តេរី និងបង្កើនការបញ្ចេញជាតិអាស៊ីតប្រម៉ាត់

• វាមានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ច្រើនជាងស្វាយទុំ

• ហើយលក្ខណៈសម្បតិ្តនៃសារធាតុប្រឆាំងអុកស៊ីតកម្មនេះ វាជួយការពាររាងកាយរបស់អ្នកពីជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកផងដែរ
៧.ស្រកទម្ងន់

ផ្លែស្វាយធម្មជាតិស្រស់ និងមានពណ៌បៃតងគឺជាផ្លែឈើតែមួយដែលល្អបំផុត បើធៀបទៅនឹងផ្លែស្វាយទុំ ប្រសិនបើអ្នកចង់បន្ថយកាឡូរី ពីព្រោះស្វាយទុំមានជាតិស្ករច្រើន និងនាំឲ្យអ្នកឡើងទម្ងន់ផងដែរ៕
Continue Reading →

Popular Posts

Featured

Flag Counter
Powered by Blogger.

Search This Blog

Blog Archive